១៣ - ១៤
កក្កដា ២០១១
មកភ្នំពេញ
ធ្វើដំណើរអស់រយៈពេលជាង១ថ្ងៃដោយចេញពីខនកែននៅថ្ងៃត្រង់ ថ្ងៃទី១៣ កក្កដា មកដល់ភ្នំពេញនៅម៉ោង១៣.៣០នាទីថ្ងៃទី១៤ កក្កដា ២០១១ នេះ។
សម្រាប់ព័ត៌មាន និងរូបភាពបន្ថែម អាចចុចទីនេះ
០៩-១០ កក្កដា
២០១១
ទៅលេងវៀងច័ន្ទន៍ពីរថ្ងៃ
កាលពីចុងសប្ដាហ៍នេះ (០៩-១០ កក្កដា ២០១១) ខ្ញុំបានធ្វើដំណើរចេញពីខនកែន ប្រទេសថៃ ឆ្ពោះទៅលេងក្រុងវៀងច័ន្ទន៍ ប្រទេសលាវចំនួនពីរថ្ងៃ និងត្រឡប់មកវិញនៅថ្ងៃអាទិត្យទី១០ កក្កដា ២០១១។
សម្រាប់រូប និងព័ត៌មានបន្ថែមអាចចុចទីនេះ
០៨ កក្កដា
២០១១
បើសម្ពោធថ្មី វេបសៃត៍
WWW.SOPHEAK.NET (V.2011)
សួស្ដីប្រិយមិត្រ!
អស់រយៈពេលជាច្រើនឆ្នាំហើយ ខ្ញុំមិនបានអាប់ដេត ទំព័រនេះសោះ។
មានមនុស្សជាច្រើនគ្នាបានសួរខ្ញុំ ហេតុអ្វីទុកចោលទំព័រមួយនេះ
ឲ្យនៅកកស្ទីក យ៉ាងច្នេះ ហេហេ...។ ចម្លើយគឺថាមិនមានពេល។
តាមពិតទៅខ្ញុំបានព្យាយាមរចនាទំព័រនេះ បីបួនម៉ូដដែរ
តែធ្វើបានតែ៦០ ទៅ៧០ភាគយកក៏ឈប់
សម្រេចសម្រួលក៏យកម៉ូដចាស់ដដែលនេះមកកែច្នៃឡើងវិញ
ដាក់ថែមព័ត៌មានច្រើនបន្តិច
សង្ឃឹមថានឹងពីពេលនេះទៅមានពេលគ្រប់គ្រាន់ដើម្បីអាប់ដេតទំព័រនេះ។
ខនកែន, ០០:២៨ (០៩ កក្កដា ២០១១)

វើសិនមុន (ចុចមើលរូបធំ)